ប្រភេទកាស់ក្តោបត្រចៀក

 Headsets

1. Sony WH-1000XM4 Wireless: Premium Noise Canceling Headphones:


    នេះជាប្រភេទកាស់ដែលជំនាញក្នុងការលុបប៉បាត់សម្លេងរំខានជុំវិញខ្លួនរបស់អ្នក មិនថាអ្នកស្ថិតនៅក្នុងបរិយាកាសបែបណានោះទេ។ ទាំងការស្តាប់ចំរៀង ទាំងការនិយាយឆ្លើយឆ្ងងតាមប្រព៏ន្ធអនឡាញ ទាំងការប្រជុំនានា គឺលោកអ្នកពិតជាមានអារម្មណ៍ផ្តោតបានល្អ និងប្រៀបបានដូចជានៅពិភពដាច់ដោយឡែកពីអ្នកជុំវិញខ្លួន។

     ជាមួយបច្ចេកវិទ្យា Edge-AI ដែលជាអ្នកសហការយ៉ាងស្និទ្ធជាមួយ Sony Music Studios Tokyoលោកអ្នកអាចប្រើប្រាស់បាន៣០ម៉ោង និងសាកលឿនត្រឹម១០នាទីអាចប្រើបានបន្ត៥ម៉ោងទៀត។ 

ប្រព័ន្ធរំញ័រSensorដែលរហ័សបំផុតក្នុងការបញ្ជាបិទ បើក ឬការទទួលការហៅចូល។

មិនតែប៉ុណ្ណោះវាមានភាពឆ្លាតវ័យបំផុតដោយដឹងថាអ្នកនៅជិតកំពុងនិយាយទៅកាន់អ្នក ហើយអ្នកត្រូវការឆ្លើយតបទៅវិញ នោះវានឹងបន្ថយសម្លេងដោយស្វ៏យប្រវត្តិដើម្បីអោយម្ចាស់របស់វាអាចស្តាប់លឺអ្នកផ្សេងកំពុងនិយាយមកកាន់អ្នក។

លើសពីនេះទៅទៀត​​ វាអាចភ្ជាប់បាន៦ឧបករណ៍ និងអាចអោយអ្នកពាក់បានយូរម៉ោងដោយមិនឈឺត្រចៀកផងដែរ។

 

     ម៉ូដែលនេះមាន៣ពណ៌៖​ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ស

លក្ខណៈពិសេសបន្ថែម៖

  • ប្រភេទមេកានិក និងមានភាពឆ្លាតវ័យបំផុត
  • ទំងន់ ២៥៤ក្រាម
  • អាចបត់បង្រួមបាន
  • ប្រេកង់៖ 4Hz-40,000Hz
  • បច្ចេកវិទ្យា Hi-Res + 360 Reality Audio + DSEE Extreme
  • សម្លេង៖ EQ (5 Band + CLEAR BASS)
  • ធានា១ឆ្នាំ ពីក្រុមហ៊ុនសូនី

2. Sony WH-1000XM5 Wireless: Premium Noise Canceling Headphones:



ដូចគ្នាទៅហ្នឹង WH-1000XM4 Wireless ម៉ូដែលWH-1000XM5នេះគឺជាសេរ៊ីខ្ពស់ជាងM4និងមានមុខងារពិសេស១ចំនួនដូចខាងក្រោម៖
  • ការសាកលឿនជាង (សាក៣នាទីប្រើបាន៣ម៉ោង)
  • មានMicrophoneចំនួន៨ក្នុងការស្រូបសម្លេងបានច្បាស់បំផុតមិនថាបរិយាកាសអ៊ូអរបែបណាក៏ដោយ។




All Promotion













Comments

Popular posts from this blog

ឧបករណ៍ជួសជុល និងកែកុន